khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត
     
    ចែករំលែក ៖

    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយឯកឧត្តម លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥។

    បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងជួបសំណេះសំណាល សួសុខទុក្ខប្រជាពលរដ្ឋផងដែរ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក